សៀមរាបៈ បងប្អូនប្រជាពលរដ្ឋ បានធ្វើការសូមណូមពរដល់ លោកអភិបាលក្រុងសៀមរាប សូមមេត្តាជួយត្រួតពិនិត្យមើលពីបញ្ហា រថយន្តធុនធំ ជាច្រើនគ្រឿង ដែលបើកចូលមកក្នុងភូមិសាស្ត្រកណ្តាលក្រុងសៀមរាបតែម្តង ជាពិសេសនោះ គឺប្រភេទរថយន្តដឹកសំពីងសំពោង ដែលបង្កការភាពអសណ្តាប់ធ្នាប់ និងសោភ័ណភាព តាមដងផ្លូវសាធារណៈ ជាពិសេសគឺអាចបង្កគ្រោះថ្នាក់ចរាចរណ៍ដល់បងប្អូនប្រជាពលរដ្ឋជាយថាហេតុផងដែរ ។
ក្នុងនោះដែរ បងប្អូនប្រជាពលរដ្ឋបានលើកឡើងថា ជាពិសេសនោះគឺមន្ត្រីជំនាញដែលឈរគោលដៅចរាចរណ៍ នៅតាមបណ្តាស្តុបនានាក្នុងសៀមរាប ហាក់បីដូចជាមិនសូវយកចិត្តទុកដាក់ ក្នុងការអនុវត្តច្បាប់ទាល់តែសោះ ទើបបណ្តោយឲ្យរថយន្តទាំងនេះបើកចូលកណ្តាលក្រុងសៀមរាប បានយ៉ាងសេរី ដូច្នេះសូមលោកអភិបាលក្រុងសៀមរាប មេត្តាជួយពិនិត្យមើលផង៕
មតិយោបល់