ព័ត៌មានជាតិ

អាជ្ញាធរខណ្ឌទួលគោក ធ្វើការវាយកម្ទេចទូហ្គេញបាញ់ត្រីខុសច្បាប់ ជាច្រើនទូ

ភ្នំពេញៈ នារសៀលថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០១៦ នេះ អាជ្ញាធរខណ្ឌទួលគោក ដឹកនាំដោយលោក ឯក ឃុនឌឿន អភិបា​ល​ខណ្ឌទួលគោក រួមនិងមន្ត្រីក្រោមឪវាទជាច្រើននាក់ បានធ្វើពិធីវាយកម្ទេចទូហ្គេមបាញ់ត្រីខុសច្បាប់ជាច្រើនទូ ដែលកម្លាំងមានសមត្ថកិច្ច​ធ្វើ​ការបង្ក្រាប​កាលពីពេលកន្លងមក ដែលការវាយកម្ទេចនេះបានធ្វើឡើងនៅបរិវេណសាលាខណ្ឌទួលគោក តែម្តង ។

លោក អភិបាលខណ្ឌទួលគោក បានឲ្យដឹងថា ទូហ្គេមដែលត្រូវវាយកម្ទេចនៅពេលនេះរួមមាន ទូហ្គេមបាញ់ត្រីចំនួន១២ទូ រួមនិងទូហ្គេមសោះនិង​ប៊ៀរចំនួន ៤៥ទូ ដែលទូហ្គេមទាំងនេះ ត្រូវបានកម្លាំងមានសមត្ថកិច្ចធ្វើការចុះបង្ក្រាបានតាំងពីពេលកន្លងមក។

ក្រោយពីបញ្ចប់វាយកម្ទេចទូហ្គេម លោក ឯក ឃុនដឿន បន្តបើកកិច្ចប្រជុំសាមញ្ញលើកទី ២៨ របស់ក្រុមប្រឹក្សាខណ្ឌទួលគោកអាណត្តិទី២ និងបាន​ចែក​អង្ករ ថវិកាមួយចំនួន ព្រមទាំងសាំង ដល់មន្ត្រីសាលាខណ្ឌ សម្រាប់ធ្វើដំណើរទៅស្រុកកំណើតនាពេលភ្ជុំបិណ្ឌ ។ ជាចុងក្រោយលោកសូមអញ្ជើញ​បងប្អូនប្រជាពលរដ្ឋ​មកទទួលសេវាច្រកចេញចូលតែមួយដោយផ្ទាល់ ជៀសវាងជួលអ្នកមកជំនួសហើយរងចាំតែរិះគន់ថាគ្មានការកែរទម្រុងនោះ ៕

ទូហ្គេមទូហ្គេមទូហ្គេមទូហ្គេមអាជ្ញាធរ ទួលគោក អាជ្ញាធរ ទួលគោកអាជ្ញាធរ ទួលគោកអាជ្ញាធរ ទួលគោកអាជ្ញាធរ ទួលគោកអាជ្ញាធរ ទួលគោកអាជ្ញាធរ ទួលគោកអាជ្ញាធរ ទួលគោកអាជ្ញាធរ ទួលគោក

https://youtu.be/RNPjGXybQeQ

មតិយោបល់