ភ្នំពេញៈ (ព័ត៌មានបឋម) នៅវេលាម៉ោង៦និង២០នាទីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ មានករណីបុរសជនជាតិចិនម្នាក់ ដើរសុខៗ ស្រាប់តែដួលស្លាប់ចំណុចផ្សារបន្លែ (ផ្សារច្បារអំពៅ) ស្ថិតនៅភូមិកណ្តាល ក្នុងសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
សពជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាញ ភេទប្រុស អាយុប្រហែលជាង៥០ឆ្នាំ ជនជាតិចិន ។
នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះ (សព) មកទិញបន្លែនៅផ្សារច្បារអំពៅភ្លាមនោះ ស្រាប់តែឃើញជនរងគ្រោះ ដួលរួចបានស្លាប់តែម្តង ។
បច្ចុប្បន្ន៖សពជនរងគ្រោះត្រូវបានសមត្ថកិច្ចដឹកយកទៅវត្តស្ទឹងមានជ័យ ដើម្បីធ្វើកោលស្យវិច្ច័យ ៕
មតិយោបល់