ស្ទឹងត្រែងៈ មានករណីស្ត្រីម្នាក់ស៊ីឈ្នួលបោកខោអាវឲ្យគេ អកុសលរអិលជើងធ្លាក់ចូលលូ ដែលគេបិទបង្ហូរចូលស្រែប្រាំង បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម ត្រូវបានកូនប្រទះឃើញ ស្រែកឆោឡោឲ្យគេជួយ តែទោះបីយ៉ាងណាម្តាយបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។
ហេតុការណ៍នេះកើតឡើងនៅល្ងាចថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ នៅភូមិស្រែក្រសាំង ឃុំស្រែក្រសាំង ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។
សពមានឈ្មោះ អូយ ឡៃ ភេទស្រី អាយុ៤៨ឆ្នាំ ស្នាក់នៅភូមិឃុំកើតហេតុខាងលើ ។
ក្រោយកើតហេតុសមត្ថកិច្ចបានធ្វើកោសល្យវិច័យនិងប្រគល់សពឲ្យសាច់ញាតិក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់