ព័ត៌មានជាតិ

គ្រូបង្រៀនបច្ចេកទេសអគ្គិសនី និងអ្នកគ្រូពេទ្យ ជិះម៉ូតូបុកកង់រថយន្តបត់ស្ដាំ បណ្ដាលឲ្យរងរបួសធ្ងន់

ភ្នំពេញៈ កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ៦និង៤៥នាទីយប់ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឲ្យមនុស្សប្រុសស្រី ៣នាក់ រងរបួសធ្ងន់ស្រាល ស្ថិតត្រង់ចំណុចមុខសួនវឌ្ឍនៈ២ លើផ្លូវជាតិលេខ៣ ភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

រថយន្តបង្កម៉ាក់ HYUNDAI ព៌ណទឹកប្រាក់ ស្លាក់លេខ ព្រៃវែង 3A-1213 អ្នកបើកបរឈ្មោះ ភុំ សាបាន ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរបើកបររថយន្ត មានទីលំនូវភូមិព្រៃសំណាញ់ ឃុំសំរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង (ពុំមានរបួសឃាត់ខ្លួន)។
ម៉ូតូម៉ាក Honda dream C125 ព៌ណខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CU-5695 បើកបរដោយឈ្មោះ តេង រតនៈ ភេទប្រុស អាយុ ២៨ឆ្នាំ មុខគ្រូបង្រៀនបច្ចេកទេសអគ្គិសនី (រងរបួសធ្ងន់បញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរព្រះកុសមៈ) មានអ្នករួមដំណើរទី១/ឈ្មោះ ផេង សុធារ៉ា ភេទស្រី អាយុ ២៩ឆ្នាំ មុខរបរគ្រូពេទ្យ (រងបួសស្រាលបញ្ជូនទៅសម្រាកនៅគ្លីនិចឯកជនក្បែរផ្ទះ) អ្នករួមដំណើរទី២/ឈ្មោះ ណៃ សេងហាក់ ភេទប្រុស អាយុ ៣ឆ្នាំ មុខរបរក្នុងបន្ទុក(រងរបួសស្រាលបញ្ជូនទៅសម្រាកព្យាបាលនៅគ្លីនិចឯកជនក្បែរផ្ទះ) ។
អ្នកទាំង៣ មានទីលំនៅ ភូមិគងណយ សង្កាត់គងណយ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ដំណើររឿង៖ មុនពេលកើតហេតុរថយន្តធ្វើដំណើរពីត្បូងទៅជើង រួចបត់ទៅស្តាំ លុះមកដល់ចំណុចកើតហេតុម៉ូតូមកបុកចំកងក្រោយចំហៀងខាងស្តាំ ដែលកំពុងធ្វើដំណើរស្របទិសគ្នា បណ្តាលឲ្យដួលបោកតែម្តង។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញ ចុះដល់ទីតាំងធ្វើការវាស់វែង យកវត្ថុតាងប្រគល់ឲ្យការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងដោះស្រាយតាមនីតិវិធី។

មូលហេតុ៖ បណ្ដាលមកពីភាគីរថយន្តបត់ស្តាំខ្វះការប្រុងប្រយ័ត្ន៕

មតិយោបល់