ព័ត៌មានជាតិ

ចាប់ខ្លួនស្ត្រីម្នាក់ តាមដីកាបង្គាប់របស់តុលាការ ពីបទ ឆបោក

ត្បូងឃ្មុំ: សមត្ថកិច្ចអធិការដ្ឋាននគរបាលស្រុកក្រូចឆ្មារ បានអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួន ក្នុងករណីឆបោក យោងតាមមាត្រា ៣៧៧-៣៧៨ នៃក្រមព្រហ្មទណ្ឌ។

ការចាប់ខ្លួននេះ ធ្វឡើងនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង៨និង៣០នាទី ដោយកម្លាំងគ្រប់ជំនាញនៃអធិការដ្ឋាននគរបាលស្រុកក្រូចឆ្មារ ចុះអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួនករណី ឆបោក នៅស្រុកក្រូចឆ្មារ ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ស្រេង អូន ភេទស្រី អាយុ៥១ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើតនៅភូមិខ្សាច់ប្រឆេះក្រោម ឃុំក្រូចឆ្មារ ស្រុកក្រូចឆ្មារ និងបច្ចុប្បន្ន ស្នាក់នៅភូមិចុងថ្នល់ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។

ជនសង្ស័យត្រូវបានកម្លាំងជំនាញសមត្ថកិច្ចបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

មតិយោបល់