ព័ត៌មានជាតិ

ផ្ទុះមីនតោន១គ្រាប់ នៅស្រុកម៉ាឡៃ សម្លាប់មនុស្សម្នាក់ និងម្នាក់ទៀតរបួសធ្ងន់

បន្ទាយមានជ័យ: លោកអធិការស្រុកម៉ាឡៃ បានប្រាប់ Post Newsថា មានករណីផ្ទុះមីនតោន១គ្រាប់ បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និងម្នាក់រងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ហេតុការណ៍នេះកើតឡើងនៅម៉ោង១០និង៣០នាទី ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ នៅចំណុចភូមិស្រឡៅជ្រុំ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។

ជនរងគ្រោះដែលស្លាប់មានឈ្មោះ ឆាម ឆង ភេទប្រុស អាយុ៣២ឆ្នាំ និងអ្នករងរបួសមានឈ្មោះ តាម សុខ ភេទប្រុស អាយុ២៣ ឆ្នាំ។

ចំណែកមូលហេតុ គោយន្តដឹកអុស៕

#ហាមលួចចម្លងអត្ថបទនិងរូបភាពដោយគ្មានការអនុញ្ញាតិ

មតិយោបល់