ប្រេស៊ីលៈ ករណីបាក់រលំទំនប់ នៅអណ្តូងរ៉ែដែកមួយ ស្ថិតនៅភាគអាគ្នេយ៍ប្រទេសប្រេស៊ីល បានបណ្តាលឲ្យមនុស្សស្លាប់ចំនួន ៧ នាក់ ខណៈដែល ១៥០ ទៀតកំពុងបាត់ខ្លួន។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩។
ហេតុការណ៍នេះ បានបង្កឲ្យមានភក់សមុទ្រដ៏ល្អក់កករ រាលដាលពេញតំបន់ជនបទ Brumadinho ក្នុងរដ្ឋ Minas Gerais ដោយបានកប់អាគារ និងយានយន្តជាច្រើនគ្រឿង។ មកទាល់ពេលនេះ ក្រុមសង្គ្រោះបន្ទាន់ បានជួយសង្គ្រោះមនុស្ស ដែលជាប់នៅទីតាំងនោះ ដោយឧទ្ធម្ភាគចក្រ។
សូមជំរាបថា ភាគច្រើននៃអ្នកបាត់ខ្លួន គឺជាកម្មករដែលកំពុងញ៉ាំអាហារថ្ងៃត្រង់ នៅក្នុងហាងកាហ្វេ ដែលត្រូវបានកប់ដោយភក់៕
មតិយោបល់