ព័ត៌មានជាតិ

Bacelona មិនបាន​ធ្វើឲ្យ Atletico Madrid ព្រឺរោម​ឡើយ (Video Inside)

អេស្ប៉ាញ៖ក្នុងក្របខណ្ឌ UEFA Champions League ដែល​មានក្លិប Bacelona ជួបជាមួយនឹង Atletico Madrid បាន​ត្រឹមតែស្មើ ១-១ ខណៈដែល Neymar បានធ្វើរឿង​ដ៏អស្ចារ្យ ដោយតបស្នងគ្រាប់បាល់ទៅកីឡាករ ខ្សែប្រយុទ្ធ Diego Ribas ។​
Bacelona ទោះរាត្រីយប់មិញនេះ ជា​ការប្រកួតលើទឹកដីរបស់ខ្លួន មែនពិត ក៏ប៉ុន្តែ​ហាក់ដូចជា​​ធ្វើរឿង​មិនសូវ​ល្អសោះឡើយ ​បើទោះបីជា​ឱកាសរបស់ខ្លួនមានច្រើនលើក ច្រើនសារក្តី ។ គ្រាប់បាល់ដែល​ធ្វើ​ឲ្យ Bacelona តាមស្មើនោះ គឺជាគ្រាប់បាល់ របស់ Neymar ដោយ​ស៊ុតបំប៉ោង​សំណាញ់យ៉ាងស្អាត ខណៈ ប៉ះសេ ដោយកីឡាករ Iniesta ​នៅនាទី ៧១ ខណៈភ្ញៀវនាំមុខ​នៅនាទី ៥៧​។​
សូមបញ្ជាក់ផងដែរថា ក្លិប Bacelona នឹង​ធ្វើដំណើរទៅកាន់ ពហុកីឡដ្ឋាន Vicente Calderon ដែលជាការប្រកួតជួបជើងទី ២ រវាង Atletico Madrid នៅសប្តាហ៍ក្រោយ​។​
ទស្សនាឃ្លបវីដេអូដូចខាង​ក្រោមនេះ៖

UEFA Champions League 2013/14, Quarter Finals, First Leg, Barcelona v Atletico Madrid, Camp Nou (Barcelona, ES) - 01 Apr 2014

មតិយោបល់