ព័ត៌មានជាតិ

ជិះព្រហើនៗណាស់បងៗកង់បីឡាំប៉ាតា!!! ក្រឡាប់ដោយខ្លួនឯង របួសមនុស្ស៣នាក់ធ្ងន់និងស្រាល

ប៉ៃលិន: លោកអធិការស្រុកសាលាក្រៅបានប្រាប់ Post Newsថា កាលពី​វេលាម៉ោង២ និង ៣០ នាទីរសៀល​ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ មានករណី​គ្រោះថ្នាក់​ចរាចរណ៍​ក្រឡាប់ម៉ូតូកង់បីមួយកើតឡើង នៅចំណុចភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បណ្ដាល​ឲ្យ​មនុស្ស​ចំនួន ០៣នាក់​រងរបួស​។

ក្នុងនោះជនរងគ្រោះទី១មានឈ្មោះ អន វណ្ណរិទ្ធី ភេទប្រុស អាយុ៣០ឆ្នាំ របួសចំទ្រូង ជាអ្នក​បើកបរ​ , ២-ឈ្មោះ កែវ សុម៉ាលី ភេទ ស្រី អាយុ ៦១ឆ្នាំ រងរបួសធ្ងន់ត្រង់ជើង និងទី៣-ឈ្មោះ កែវ វ៉ាន់ដារ៉ាសុផាវង្យ ភេទប្រុស អាយុ៦ឆ្នាំ រងរបួសស្រាល។

អ្នកទាំង៣មានទីលំនៅក្នុងភូមិអូរស្ងួត សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

ចំណែកមូលហេតុបណ្ដាលមកពី​កត្តា​មនុស្សចេះបើកបរម៉ូតូកង់បី។

បច្ចុប្បន្ន​ជនរងគ្រោះ​ត្រូវបាន​ក្រុមគ្រួសារ​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ។ ចំណែក​ម៉ូតូ​កង់បី​ត្រូវបាន​ប្រគល់​ឲ្យ​ម្ចាស់​ដើម​វិញ​៕

មតិយោបល់