ព្រៃវែងៈ កាលពីវេលាម៉ោង១និង៥០នាទីរសៀល ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨ មានករណីក្មេងប្រុសម្នាក់លង់ទឹកស្លាប់ នៅកន្លែងដាក់ធាតុ អាងទឹកព្រះភូមិ មុខផ្ទះឈ្មោះ អ៊ឹម ស៊ី ភេទប្រុស អាយុ៧៣ឆ្នាំ នៅភូមិសំរោង ឃុំល្វា ស្រុកព្រះស្តេច ខេត្តព្រៃវែង។
ក្មេងប្រុសដែលស្លាប់មានឈ្មោះ អុល មុន្នីសត្យា អាយុ១ឆ្នាំ នៅភូមិឃុំកើតហេតុ។
មូលហេតុ ដើរលេងតែម្នាក់ឯងឡើងលើមាត់អាង ធ្លាក់ចូលទឹកអាង ខណៈដែលឪពុកម្តាយរវល់ធ្វើការងារនៅផ្ទះ៕
មតិយោបល់