ភ្នំពេញៈ នៅវេលាម៉ោង១និង៤៥នាទី រសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះបង្ក្រាបតារាងជល់មាន់មួយកន្លែង ស្ថិតនៅភូមិចម្រើនផល សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ឃាត់ខ្លួនមនុស្សបានចំនួន១២នាក់ និងដកហូតបានម៉ូតូចំនួន១៧គ្រឿង បញ្ជូនទៅកាន់ការិយាល័យជំនាញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។
ក្នុងនោះដែរ អាជ្ញាធរដែនដី ហាក់បីដូចជាមិនដឹងទីតាំងជល់មាន់ទាំងនេះ ទុកឲ្យបើកជល់មាន់យ៉ាងព្រងើយ មិនខ្វល់ពីវិធានការភូមិឃុំសង្កាត់មានសុវត្ថិភាព ទាល់តែសោះ ។ ជាពិសេសលោកមេប៉ុស្តិ៍បឹងទំពុនទី១ សង្ស័យប្រហែលជាគាត់ដេកលក់ហើយមើលទៅ បានជាគាត់មិនចុះបង្ក្រាបតារាងជល់មាន់ បែរទៅជាខាងស្នងការនគរបាលរាជធានីភ្នំពេញចុះបង្ក្រាបទៅវិញ ៕
មតិយោបល់