ព័ត៌មានជាតិ

ខណ្ឌពោធិ៍សែនជ័យ! ម៉ោង១កន្លះទើបមានភ្លើងប្រើវិញក្នុងថ្ងៃនេះ

ភ្នំពេញ: តាមសេចក្ដីជូនដំណឹងរបស់អគ្គិសនីកម្ពុជា បានឲ្យដឹងថា នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧ មានករណីដាច់ចរន្តអគ្គិសនីនៅបន្ទប់ភ្លើងលេខ P1637 មូលហេតុបណ្តាលមកពីខូច Pin Isolator លើក្បាលត្រង់ស្វូ ដែលមានទីតាំងស្ថិតនៅ ភូមិសាមគ្គី សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ក្រុមការងារបច្ចេកទេសបានកំពុងធ្វើការជួសជុល ដើម្បីភ្ជាប់ចរន្តជូនអតិថិជនប្រើប្រាស់ឡើងវិញនៅវេលាម៉ោង១និង៣០នាទីរសៀល។

អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី មេត្តាជ្រាបជាព័ត៌មាន៕

មតិយោបល់