ព័ត៌មានជាតិ

ខូចអនាគតអស់ហើយ! ឃាត់ខ្លួនប្អូនស្រីស្អាត និងបក្ខពួកស្ទាវ ករណីលក់គ្រឿងញៀន

ភ្នំពេញ: នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ កម្លាំងល្បាតអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនជនសង្ស័យ១១នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន រួម និងក្រាមពណ៌សថ្លា ០៨កញ្ចប់ (ប្រភេទម៉ាទឹកកក)។

ជនសង្ស័យទាំង១១នាក់ រួមមាន៖ ១/ ឈ្មោះ ណុយ ម៉ាត់លី ហៅលីលី ភេទប្រុស អាយុ ២៤ឆ្នាំ ,២/ ឈ្មោះ មិន សីហា ហៅញ៉ ភេទប្រុស អាយុ ១៩ឆ្នាំ ,៣/ ឈ្មោះ មិន ការ៉ូ ភេទប្រុស អាយុ ២៥ឆ្នាំ ,៤/ ឈ្មោះ ហុង វេងឈៀង ភេទប្រុស អាយុ ១៨ឆ្នាំ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌសែនសុខ ត្រូវបានឃាត់ខ្លួនបានកាលពីវេលាម៉ោង៨និង០៥នាទីយប់ នៅចំណុច បន្ទប់ជួលគ្មានលេខ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

៥/ ឈ្មោះ ឡេង កៅឡាយ ភេទប្រុស អាយុ ២៥ឆ្នាំ ,៦/ ឈ្មោះ សុខ ពិទូ ភេទប្រុស អាយុ ២៦ឆ្នាំ ,៧/ ឈ្មោះ រស់ ណារិទ្ធ ភេទប្រុស អាយុ ៣៧ឆ្នាំ ,៨/ ឈ្មោះ មឿន ជា ភេទប្រុស អាយុ ៣៧ឆ្នាំ ,៩/ ឈ្មោះ កង អូន ភេទប្រុស អាយុ ២០ឆ្នាំ ,១០/ ឈ្មោះ ខន សុខា ភេទប្រុស អាយុ ១៩ឆ្នាំ ,១១/ ឈ្មោះ សុខ ពៅ ភេទប្រុស ត្រូវបានកម្លាំងមូលដ្នានអាវុធហត្ថខណ្ឌឬស្សីកែវ សហការជាមួយសមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបានកាលពីវេលាម៉ោង១១ នៅចំណុច ភូមិផ្សារតូច ក្រុម៤ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

បច្ចុប្បន្នត្រូវបានកម្លាំងកងរាជអាវុធហត្ថក្រុង ចាត់ការតាមច្បាប់ ៕

មតិយោបល់