ព័ត៌មានជាតិ

កាប់ប្រហារបុរសម្នាក់មិនញញើតដៃ បណ្តាលឲ្យរងរបួសជាទម្ងន់

ស្វាយរៀងៈ សមត្ថកិច្ចនគរបាលស្រុកស្វាយជ្រំ សហការជាមួយនគរបាលប៉ុស្តិ៍​បានធ្វើការឃាត់ខ្លួនយុវជនសង្ស័យម្នាក់ ក្នុងចំណោម៦នាក់ ដែលពាក់ព័ន្ធនិងករណីកាប់ប្រហារទៅលើជនរងគ្រោះ កាលពីវេលាម៉ោង៣និង១៥នាទីរសៀលថ្ងៃថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៦ ភូមិស្វាយក្ងោ ឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ។

សមត្ថកិច្ចនគរបាលបានឲ្យដឹងថា ជនសង្ស័យដែលបានឃាត់ខ្លួនមានឈ្មោះ វ៉ុន សារ៉ាក​ អាយុ២១ឆ្នាំ មានទីលំនៅភូមិទួលច្រេស ឃុំចំបក់ ស្រុកស្វាយជ្រំ។ រីឯជនរងគ្រោះមានឈ្មោះ សុខ វណ្ណេត អាយុ១៩ឆ្នាំ ភេទប្រុស មានទីលំនៅភូមិតាប៉ ឃុំតាសួស ស្រុកស្វាយជ្រំ បណ្តលឲ្យរបួសធ្ងន់ត្រូវចំនួន០២កាំបិតដាច់ម្រាមដៃស្តាំ និងបាតដៃស្តាំ (លើដៃរងកាំបិត) ក្រោយពេលកាប់ហើយ ជនរងគ្រោះរត់ចូលសាលា ឲ្យគេជួយរូបខ្លួន។

ក្រោយ​កើតហេតុ​ សមត្ថកិច្ចនគរបាលបានដកហូតបានវត្ថុតាងដាវ១ដើម ម៉ូតូ១គ្រឿង ម៉ាកស៊ុយសូគី ពណ៌សរ។ ចំពោះបក្ខពួក៥នាក់ទៀត បានកាប់ទៅលើឈ្មោះ សុខ វណ្ណេតសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវឃាត់ខ្លួន ដើម្បីចាត់ការតាមច្បាប់ឲ្យខានតែបាន៕

មតិយោបល់