ព័ត៌មានជាតិ

យុវជនម្នាក់ ជិះម៉ូតូដឹកឈើដួលសង្កត់ពីលើស្លាប់មួយរំពេច!

មណ្ឌលគិរី: នៅវេលាម៉ោង៥និង១០នាទីល្ងាច ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូដឹកឈើសុក្រមចំនួន៤ដុំ បាក់បូមមុខដួលសង្កត់ពីលើបណ្តាលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ នៅគីឡូម៉ែត្រលេខ៦០ ផ្លូវលេខ៧៦ ភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

សាកសពជនរងគ្រោះឈ្មោះ ជឿន ឡឹក ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិព្នង រស់នៅភូមិអូររណា ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី រងរបួសក្បាល​ស្លាប់នៅកន្លែងកើតហេតុ។

សាកសពផ្នែកជំនាញ​បានប្រគល់ជូនឲ្យគ្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕​

មតិយោបល់