ភ្នំពេញៈ កាលពីវេលាម៉ោង០៩ ព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ ក្បួនគណៈប្រតិភូជាន់ខ្ពស់នៃសាធារណៈរដ្ឋសហភាពមីយ៉ាន់ម៉ា ដឹកនាំដោយលោកស្រី អោង សានស៊ូជី បានមកដល់ចំណុចក្បែរអង្គភាពប្រឆាំងអំពើពុករលួយ ផ្លូវព្រះនរោត្តម កែងផ្លូវ១៧២ សង្កត់ ផ្សារថ្មី៣ ខណ្ឌដូនពេញ ស្រាប់តែមានជនសង្ស័យចំនួន០២នាក់ ជិះម៉ូតូ ដេញតាមពីក្រោយក្បួនក្នុងល្បឿនលឿន ត្រូវបានសមត្ថកិច្ច ធ្វើការឃាត់ខ្លួន។
ជនសង្ស័យខាងលើ ត្រូវបាននាំយកមកសាកសួរនៅប៉ុស្តិ៍នគរបាល និងធ្វើតេស្តពិនិត្យរកសារធាតុញៀន ជាលទ្ធផល(វិជ្ជមាន)។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ច កសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ អនុវត្តតាមនីតិវិធី៕
មតិយោបល់