ព័ត៌មានជាតិ

រថយន្តលុចស៊ីស៤៥០ប៉ះម៉ូតូបន្តិចបន្តួចដកកាំភ្លើងដេញបាញ់៤គ្រាប់តែសំណាងល្អម្ចាស់រត់រួច

ភ្នំពេញ: បុរសម្នាក់បើករថយន្តសេរីទំនើបមួយគ្រឿងបានបុកជាមួយម៉ូតូសង់កូរ៉េមួយគ្រឿងរួចដេញបុកម៉ូតូឲដួលរួចដកកាំភ្លើងដេញបាញ់ដល់ទៅ៤គ្រាប់ធ្វើឲម្ចាស់ភ័យរត់ប្រលឹងចុងសក់ផ្អើលប្រជាពរដ្ឋទាំងយប់។
ហេតុការណ៌នេះកើតឡើងនៅវេលាម៉ោង១១និង២០នាទីយប់ ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩
ស្ថិតតាមបណ្ដោយផ្លូវ៥៩៨ ចំណុចលីហួរលក់រថយន្តក្នុងសង្កាត់ទួលសង្កែ២ខណ្ឌឫស្សីកែវ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្តសេរីទំនើបម៉ាកលុចស៊ីស៤៥០ពណ៌សពាក់ស្លាកលេខភ្នំពេញ2AT9466ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើងខណ:មកដល់ចំណចកើតហេតុខាងលើបានបុកជាមួយម៉ូតូសង់កូរ៉េពណ៌ក្រហមពាក់ស្លាកលេខសេរីចាស់ ក4584.ស្វ រ1ជិះដោយបុរសម្នាក់បណ្ដាលរងការខូចខាតផ្នែកខាងមុខតិចតួចភ្លាមៗនោះខាងម្ចាស់រថយន្តបានដេញបុកម៉ូតូបណ្ដាលឲ្យដួលរួចហើយដកកាំភ្លើងដេញបាញ់ប្រហាទៅម្ចាស់ម៉ូតូដល់ទៅ៤គ្រាប់ធ្វើឲ្យភិតភ័យប្រលឹងចុងសក់រត់គេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុភ្លាមៗហើយក៍មិនបានឃាត់ម្ចាស់រថយន្តសួរកដើមហេតុនៃការផ្ទុះអាវុធនោះទេបណ្ដែតបណ្ដោយឲ្យម្ចាស់រថយន្តដែលបានផ្ទុះអាវុធជាច្រើនគ្រាប់ឡើងបើករថយន្តត្រឡប់ក្រោយគេចខ្លួនបាត់៕

មតិយោបល់