ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនក្មេងទំនើងដែលអុកឡុកដេញកាប់គ្នានៅក្នុងក្រុងពោធិ៍សាត់ បាន២៣នាក់

ពោធិ៍សាត់: យោងតាមផេករបស់ ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានឲ្យដឹងថា ក្រោយពីទទួលបានមតិដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការ នៃស្នងការនគរបាលខេត្តពោធិ៍សាត់ នៅថ្ងៃសៅរ៍ ទី៣០ ខែកក្តដា ឆ្នាំ២០២២ វេលាម៉ោង២៣:០៥នាទី លោកវរសេនីយ៍ទោ កែវ សារិ អធិការ នៃអធិការរដ្ឋាននគរបាលក្រុងពោធិ៍សាត់ បានដឹកនាំកម្លាំងចេញល្បាតក្នុងភូមិសាស្រ្ត លុះជិះល្បាតដល់ចំណុចភូមិពោធិ៍តាគួយ សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ បានបង្ក្រាបនិងឃាត់ខ្លួនក្មេងទំនេីងដែលកង្កការអុកឡុកដេញកាប់គ្នានៅក្នុងក្រុងពោធិ៍សាត់ បានចំនួន២៣នាក់ប្រុស នៅ២កន្លែង :
១.នៅចំណុចបន្ទប់ជួល ស្ថិតនៅភូមិពោធិ៍តាគួយ សង្កាត់លលកស ក្រុងពោធិ៍សាត់ ឃាត់ខ្លួនក្រុមក្មេងទំនេីងចំនួន០៩នាក់ប្រុស។
២.នៅចំណុចផ្លូវបេតុង ស្ថិតនៅភូមិពោធិ៍តាគួយ សង្កាត់លលកស ក្រុងពោធិ៍សាត់ ឃាត់ខ្លួនក្រុមក្មេងទំនេីងបានចំនួន១៤នាក់ប្រុស។
-វត្ថុតាងដកហូតបានរួមមាន:
១.កាំបិតផ្គាក់ចំនួន០១ដេីម
២.ដាវចំនួន០២ដេីម
៣.ម៉ូតូចំនួន១៥គ្រឿង
-បច្ចុប្បន្នក្រុមក្មេងទំនេីងរួមទាំងវត្ថុតាងសមត្ថកិច្ចឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់នឹងបន្ដចាត់ការតាមនីតិវិធីច្បាប់៕

 

មតិយោបល់