ព័ត៌មានជាតិ

ជិះម៉ូតូលឿនដូចហោះជ្រុលទៅបុកឃឿនស្ពានបណ្ដាលស្លាប់ម្នាក់ពីរនាក់រងរបួស​ធ្ងន់

ភ្នំពេញ: យុវជនបីនាក់ជិះម៉ូតូឌុបគ្នាក្នុងល្បឿនយ៉ាងលឿនចុះពីលើស្ពានមិនប្រយ័ត្នជ្រុលទៅបុកឃឿនស្ពានបោកក្បាលស្លាប់គួរឲ្យអាណោច​អធ័ម្នាក់ពីរនាក់ទៀតរបួសធ្ងន់។
ហេតុការណ៍ដ៏រន្ធត់កើតឡើងនៅវេលាម៉ោង២និង៣០នាទីទៀបភ្លឺថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩។

ជនមានឈ្មោះរ៉ាត ណូ ភេទអាយុ២២ឆ្នាំ មុខរបលក់ដូរ នៅផ្សារអូឫស្សីស្នាក់នៅសង្កាត់ទួលសង្កែខណ្ឌឬស្សីកែវ មានស្រុកកំណើត នៅភូមិព្រៃប្រង់ ឃុំព្រៃប្រង់ស្រុកបាភ្នំ ខេត្តព្រៃវែង។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញយុវជនបីនាក់ជិះម៉ូតូឌ្រីមសង់០១៣ពណ៌ក្រហមពាក់ស្លាកលេខភ្នំពេញ1 BP8153ជិះពីត្បូងទៅជើងឡើងស្ពានអាកាសស្ទឹងមានជ័យដោយផ្លូវកោងផងនោះបានជ្រុលបុកបង្កាន់ដៃស្លានស្លាប់មួយរំពេចនិងពីរនាក់ទៀតរងរបួសធ្ងន់ត្រូវបានបញ្ជូនសង្គ្រោះទៅមន្ទីរពេទ្យ។

ក្រោយកើតហេតុសមត្ថកិច្ចចុះមកដល់វាស់វែងយករថយន្តនិងម៉ូតូរងគ្រោះទៅរក្សាទុកនៅអធិការដ្ឋខណ្ឌទួលគោករងចាំសាច់ញ្ញាតិយកឯកសារមកផ្ទៀងផ្ទាល់និងប្រគល់ជូនវិញ៕

ចំណែកសពជនរងគ្រោះសមត្ថកិច្ចប្រគល់ឲក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់