មណ្ឌលគិរីៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា រថយន្តធុនធ្ងន់មួយគ្រឿង បានដឹកដំឡូងមីពេញប្រៀប ហើយធ្វើដំណើរនៅចំណុចភូមិអណ្តូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ហើយឡើងចំណោតមិនរួចរអិលថយក្រោយបិទផ្លូវលែងធ្វើចរាចរណ៍កើត បង្កការកកស្ទះតាំងពីម៉ោង៧ព្រឹកថ្ងៃ ទី២៧ ខែមករា ឆ្នាំ២០១៩ លើកំណាត់ផ្លូវជាតិលេខ៧៦ ត្រង់ចំណុចផ្លូវឡើងចំណោត ស្ពានអូរងើយស្ទើរពេញមួយថ្ងៃ ។
តាមសេចក្តីរាយករណ៍បានឲ្យដឹងថា បើតាមអ្នកបើកបររថយន្តបានឲ្យដឹងថា រថយន្តនេះគឺបានដឹកដំឡូងមី ចេញពីទីរួមខេត្តរតនគិរី ឆ្ពោះទៅស្រុកកែវសីមា ដើម្បីឆ្លងដែនទៅប្រទេសវៀតណាម តែពេលរថយន្តមកដល់ចំណុចកើតហេតុ ស្រាប់តែម៉ាស៊ីនខូចកណ្ដាលផ្លូវតែម្ដង ហើយសំណាងល្អដែលរថយន្តនេះពុំបានធ្លាក់ទៅជ្រោះខាងក្រោម ។
សមត្ថកិច្ចបានឲ្យដឹងថា គិតត្រឹមវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃដដែល ការកាត់ផ្តាច់ចរាចរណ៍នៅចំណុចខាងលើ មិនទាន់ដំណើរការឡើងវិញឡើយទេ ព្រោះម្ចាស់រថយន្តកំពុងសាងដំឡូងដាក់រថយន្តផ្សេង ។ ទោះជាយ៉ាងណាករណីខាងលើនេះ មិនបានធ្វើឲ្យមនុស្សណាម្នាក់របួស ឬស្លាប់ទេ ៕
មតិយោបល់