Post News Media ព័ត៌មានជាតិ បុរសម្នាក់កាត...

បុរសម្នាក់កាត់រំលំដើមឈើ អកុសលសង្កត់ខ្លួនឯងស្លាប់យ៉ាងអាណោចអាធ័ម

រតនគិរី: មានករណីបុរសម្នាក់ រំលំដើមឈើ បណ្តាលឲ្យសង្កត់ខ្លួនឯងស្លាប់យ៉ាងអាណោចអាធ័ម។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៦:៣០នាទី ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩ ចំណុចព្រៃត្រពាំងព្រីង ភូមិថ្មី ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី ។

ជនរងគ្រោះស្លាប់ ឈ្មោះចាន់ ប៊ុនធឿន ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិ ខ្មែរ មុខរបរប្រជាពលរដ្ឋ រស់នៅ ភូមិអូកាន ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី។

ចំណែកមូលហេតុ: ជនរងគ្រោះបានកាត់រំលំឈើ ដួលគងនឹងដើមឈើមួយទៀតបាក់មែកវ័ធធ្លាក់សង្កត់បណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះពិនិត្យកន្លែងកើតហេតុ និងប្រគល់សពជូនក្រុមសាច់ញាតិយកធ្វើបុណ្យតាមប្រពៃណី៕

Loading...