ព័ត៌មានជាតិ

សូមប្រយ័ត្នចាញ់កល! ខ្ចីម៉ូតូសិស្សសាលា យកទៅបញ្ចាំ តែអស់លក្ខណ៍ ចុងក្រោយជាប់ខ្នោះ

ភ្នំពេញៈ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ វេលាម៉ោ១១ និង០០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី បានទទួលឃាត់ខ្លួនជនសង្ស័យម្នាក់
ករណីរំលោភលើទំនុកចិត្ត (ខ្ចីម៉ូតូយកទៅបញ្ចាំ) នៅចំណុចមុខក្លឹបហ្គោឡាញ ផ្លូវ១៩៨៦ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ វេលាម៉ោង២២ និង៣០នាទី ។

ជនសង្ស័យឈ្មោះ ហាន់ ណាហ្វី ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ភូមិកំបូល សង្កាត់កំបូល ខណ្ឌកំបូល (គ្មានសារធាតុញៀន) បានខ្ចីម៉ូតូពីជនរងគ្រោះឈ្មោះ សៀន ធារ៉ា ភេទស្រី អាយុ១៨ឆ្នាំ មុខរបរសិស្ស ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

សម្ភារៈបាត់បង់ ម៉ូតូ០១គ្រឿង ម៉ាកស្កុបពី ពណ៌ស ផលិតឆ្នាំ២០១៧ ពាក់ផ្លាកលេខ កំពង់ធំ 1J-2881 ។

បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕

មតិយោបល់