សៀមរាបៈ មានករណីអគ្គិភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែងអស់ទាំងស្រុង កាលពីវេលាម៉ោង២រសៀល ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩ ក្នុងភូមិល្វា ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប នៅចំណុចត្រពាំងបេង។
ម្ចាស់ផ្ទះឈ្មោះ ពិន លឿ ភេទប្រុស អាយុ៥២ឆ្នាំ និងប្រពន្ធឈ្មោះ ពេក នៀវ អាយុ៤៦ឆ្នាំ រស់នៅភូមិ ឃុំ កន្លែងកើតហេតុខាងលើ ។
ក្នុងនោះដែរទ្រព្យសម្បត្តិខូចខាតរួមមាន៖
-ផ្ទះទំហំ៤ម៉ែត្រ X៦ម៉ែត្រ ជញ្ជាំងក្តារមួយចំហៀងលាយស្បូវ និងដំបូលប្រកស្បូវ
-ម៉ូតូមួយគ្រឿងម៉ាក(វេវ)
-ប្រាក់រៀលចំនួន១២៦០,០០០រៀល (មួយលានពីរសែនប្រាំមួយម៉ឺនរៀល)
-ម៉ាស៊ីនបាញ់ថ្នាំចំនួន០១គ្រឿង
-ម៉ាស៊ីនចាក់ស៊ីឌី(លេបថប់)ចំនួន០២គ្រឿង
-អាគុយ៤០ចំនួនមួយ
-ស្រូវចំនួន១០ការ៉ុង
-ឯកសារ(អត្តសញ្ញាណប័ណ្ណនឹងសំបុត្រកំណើត)
ចំណែកមូលហេតុ៖ ដោយសារផ្ទុះដែកកេះដែលសៀតទុកនៅនឹងដំបូលស្រូវ ។
ក្នុងនោះដែររថយន្តពន្លត់អគ្គិភ័យរបស់អធិការស្រុកវ៉ារិន មិនបានចេញជួយពន្លត់ទាន់ពេលវេលាព្រោះទទួលព័ត៌មានយឺតយ៉ាវ ផ្ទះដាច់ស្រយ៉ាលពីភូមិ ផ្លូវចូលមិនរួច និងផ្លូវឆ្ងាយរយៈចម្ងាយ១០គីឡូមែត្រ ពីស្នាក់ការឡានទឹកស្រុក៕
មតិយោបល់