បន្ទាយមានជ័យៈ កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩ កម្លាំងមានសមត្ថកិច្ច ចុះបង្ក្រាបករណីជួញគ្រឿងញៀន នៅតាមផ្ទះសំណាក់បាន៥ករណី ក្នុងរយៈពេល២ថ្ងៃ ឃាត់ខ្លួនមនុស្ស១៥នាក់ និងថ្នាំញៀនមួយចំនួនធំ នៅភូមិផ្សារកណ្តាល សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ជនសង្ស័យទាំង១៥នាក់ ទី១មានឈ្មោះ សេរី ពេជ្ជរ៉ាវី ភេទប្រុស អាយុ ៣០ឆ្នាំ,ទី២ឈ្មោះ ម៉ៅ បៃ ភេទប្រុស អាយុ២៩ឆ្នាំ ,ទី៣ឈ្មោះ ហ៊ាង សុជាតិ ភេទប្រុស អាយុ២៧ឆ្នាំ,ទី៤ឈ្មោះ ឌឹម សុភ័ក្រ្ត ហៅ ផៃ ភេទប្រុស អាយុ ២៩ឆ្នាំ,ទី៥ឈ្មោះ យក់ ស៊ិង ភេទប្រុស អាយុ ២៤ឆ្នាំ,ទី៦ឈ្មោះ បូរ ទិត្យ ភេទប្រុស អាយុ២៩ឆ្នាំ ,ទី៧ឈ្មោះ ហេង អ៊ាន ហៅរតនា ភេទប្រុស អាយុ២៩ឆ្នាំ ,ទី៨ឈ្មោះ ហៀប សីហា ភេទប្រុស អាយុ១៨ឆ្នាំ ,ទី៩ឈ្មោះ ចយ រ៉ាវី ភេទប្រុស អាយុ១៧ឆ្នាំ,ទី១០ឈ្មោះ រតនា ភេទប្រុស ,ទី១១ឈ្មោះ ហេង ហ្វុង សាយ យុគ ហៅ វង់ ភេទប្រុស អាយុ២៩ឆ្នាំ និង៤នាក់ទៀតមិនស្គាល់ឈ្មោះ។
ក្នុងនោះដកហូតបាន៖ អាវុធខ្លី១ដើមម៉ាកlock17 ពណ៌ខ្មៅ បង់១ គ្រាប់៣គ្រាប់, ថ្នាំគ្រាប់ពណ៌ផ្កាឈូកយ៉ាម៉ា១០២គ្រាប់,ក្រាមពណ៌សថ្លា៦ថង់តូច និង៥កូនថង់ ធំល្មម ខេហិត ពណ៌សរ ១កញ្ចប់,ថង់សម្រាប់ច្រកថ្នាំមួយចំនួន, ជញ្ជីងសម្រាប់ថ្លឹងថ្នាំ១ ,កាំភ្លើងកែច្នៃ១ដើម ម៉ាកBLow F92 AUTO ពណ៌ទឹកប្រាក់ មានគ្រាប់ចំនួន៣គ្រាប់,ផ្លែស្វាន៨កាណុងកាំភ្លើង៣, ដាវសាម៉ូរ៉ៃ១ដើម។
បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានកម្លាំងបញ្ជូនមកស្នងការនគរបាលខេត្តបន្ទាយមានជ័យ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕
មតិយោបល់