ព័ត៌មានជាតិ

សមត្ថកិច្ច​ចិន​១៥០​នាក់​ មក​ទទួលយក​ជនជាតិ​ចិន​៦៩​នាក់​ ដែល​បណ្តេញ​ចេញពី​កម្ពុជា​

ភ្នំពេញៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា​ តាម​ប្រកាស​របស់​ក្រសួងមហាផ្ទៃ​ នៅ​ព្រឹក​ថ្ងៃ​ទី​២៨​ ខែមករា​ ឆ្នាំ​២០១៩​ នាយកដ្ឋាន​ស៊ើបអង្កេត​ និង​អនុវត្ត​នីតិវិធី​ នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ បាន​សហការ​ជាមួយ​សមត្ថកិច្ច​មក​ពី​ប្រទេស​ចិន​ ធ្វើការ​បណ្ដេញ​ជនជាតិ​ចិន​ចំនួន​ ៦៩​នាក់​ ក្នុង​នោះ​មាន​ស្រី​១៦​នាក់​ ។​

​ជនជាតិ​ចិន​ទាំង​៦៩​នាក់​នេះ​ ត្រូវ​បាន​បង្ក្រាប​ ដោយ​សមត្ថកិច្ច​នាយកដ្ឋាន​ ប្រឆាំង​ភេរវកម្ម​ និង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ កាលពី​ថ្ងៃ​ទី​២១​ ខែមករា​ ឆ្នាំ​២០១៩​ នៅ​ក្រុង​បា​វិត​ ខេត្តស្វាយរៀង​ ពាក់ព័ន្ធ​ករណី​ក្លែងបន្លំ​ តាម​ប្រព័ន្ធ​ទូរគមនាគមន៍​ នៅ​ប្រទេស​ចិន​។​

ការ​បណ្ដេញ​ជនជាតិ​ចិន​ខាងលើ​ គឺមានសមត្ថកិច្ច​ប្រទេស​ចិន​ចំនួន​១៥០​នាក់​ និង​យន្តហោះ​ពិសេស​ចំនួន​ ២​ គ្រឿង​មក​ទទួលយក​នៅ​អាកាសយានដ្ឋាន​ អន្តរជាតិ​ភ្នំពេញ​៕

មតិយោបល់