ព័ត៌មានជាតិ

ជនសង្ស័យ ៤នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីប្រើប្រាស់ និងជួញដូរសារញៀន

ភ្នំពេញ: នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ២និង០០នាទីរំលងអធ្រាត្រ កម្លាំង អធិការដ្ឋាននគរបាលខណ្ឌមានជ័យបានសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី១ បានធ្វើការល្បាត ពួនស្ទាក់នៅក្នុងមូលដ្ឋាន លុះមកដល់ចំនុចផ្លូវបេតុង ភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ក៏បានឃាត់ខ្លួនជនសង្ស័យចំនួន ០៤នាក់រួមមាន៖
១/ឈ្មោះ ណុប ចាន់ណា ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់ម៉ូតូឌុប ស្នាក់នៅផ្ទះជួល ក្នុងភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ (មានផ្ទុកសារធាតុញៀន) ឃាត់ខ្លួន។
២/ឈ្មោះ វ៉ា ឡេង ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់បាយ ស្នាក់នៅផ្ទះជួល ក្នុងភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ (មានផ្ទុកសារធាតុញៀន) ឃាត់ខ្លួន។
៣/ឈ្មោះ សឿង កក្កដា ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរ រើសអេតចាយ ស្នាក់នៅផ្ទះជួល ក្នុងភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ (មានផ្ទុកសារធាតុញៀន) ឃាត់ខ្លួន។
៤/ឈ្មោះ សំ ស្រីនី ភេទស្រី អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងកន្លែងស្នាក់នៅមិនពិតប្រាកដ (មានផ្ទុកសារធាតុញៀន) ឃាត់ខ្លួន ។

វត្ថុតាង និងសម្ភារ:ដកហូត៖
-ក្រាមសថ្លាចំនួន ០៣កញ្ចប់តូចជា របស់ឈ្មោះ ណុប ចាន់ណា
-ក្រាមពណ៌សថ្លាចំនួន ០២កញ្ចប់ (០១កញ្ចប់ធំល្មម និង០១កញ្ចប់តូច) ជារបស់ឈ្មោះ វ៉ា ឡេង
-ក្រាមពណ៌សថ្លាចំនួន០១កញ្ចប់តូច ជារបស់ ឈ្មោះ សឿង កក្កដា
-ខ្សែកលោហះធាតុពណ៌ទង់ដែងលាយពណ៌ប្រាក់ចំនួន ០១ខ្សែ ចិញ្ជៀនលោហះធាតុចំនួន ០៣វង់ និងចិញ្ជៀន
ព៌ណទឹកប្រាក់ ចំនួន០១វង់ ជារបស់ឈ្មោះ សំ ស្រីនី ។

បច្ចប្បន្នជនសង្ស័យទាំង ០៤នាក់ខាងលើ ឃាត់ខ្លួននៅអធិការដ្ឋាន នគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

មតិយោបល់