ព្រៃវែងៈ បន្ទាប់ពីទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រៃវែង និងដោយមានការសម្របសម្រួលពីលោក ប៊ូ ប៊ុនហាង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត នៅវេលាម៉ោង៦និង១០នាទីល្ងាច ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩ កម្លាំងកងរាជអាវុធហត្ថខេត្តព្រៃវែង សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រះស្តេច ដឹកនាំដោយលោក វរសេនីយ៍ត្រី ផាត់ សុជោត ប្រធានមន្ទីរយុត្តិធម៌កងរាជអាវុធហត្ថខេត្ត បានចុះបង្ក្រាបករណីគ្រឿងញៀននៅចំណុចភូមិសំរោង ឃុំល្វា ស្រុកព្រះស្តេច ខេត្តព្រៃវែង។
ជាក់ស្តែងកម្លាំងបានធ្វើការឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់បានចំនួន៦ នាក់រួមមាន៖
១.ឈ្មោះ ឡឹក សាម៉ៃ ភេទស្រី អាយុ ២០ឆ្នាំ រស់នៅភូមិជំពុះក្អែក ឃុំព្រែកថ្មី ស្រុកកៀនស្វាយ ខេត្តកណ្តាល។
២.ឈ្មោះ ប៊ុន ផេង ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅភូមិជំពុះក្អែក ឃុំព្រែកថ្មី ស្រុកកៀនស្វាយ ខេត្តកណ្តាល។
៣.ឈ្មោះ រង់ ចន្ថា ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅភូមិក្រសាំចារ សេនារាជឧត្តម ស្រុកព្រះស្តេច ព្រៃវែង។
៤.ឈ្មោះ ចាន់ ប៊ុនធី ភេទប្រុស អាយុ ១៥ឆ្នាំ រស់នៅភូមិក្រសាំទង ឃុំអង្គររាជ្យ ស្រុកព្រះស្តេច ខេត្តព្រៃវែង។
៥.ឈ្មោះ ស៊ីម ពេត អាយុ ១៧ឆ្នាំ រស់នៅភូមិជៃអាខោល ឃុំសេនារាជឧត្តម ស្រុកព្រះស្តេច ខេត្តព្រៃវែង។
ក្នុងនោះដែរកម្លាំងបានចាប់យកវត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៌ស ចំនួន ១២កញ្ចប់ , ទូរស័ព្ទចំនួន២គ្រឿង និងម៉ូតូចំនួន ០២គ្រឿង។
បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាង មន្ត្រីជំនាញកងរាជអាវុធហត្ថខេត្ត កសាងសំណុំរឿង បញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់