ព័ត៌មានជាតិ

អ្នកក្លាហានពូថៅហោះ! ទាស់ពាក្យសម្តីគ្នា ទាញពូថៅកាប់រយះក្បាល​…

កំពង់ស្ពឺ: សមត្ថកិច្ចបានប្រាប់ Post News ថា ​​កាលពីវេលាម៉ោង៥និង១០នាទីល្ងាច ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចជំនាញ នៃអធិការដ្ឋាននគរបាល ស្រុកភ្នំស្រួច បានឃាត់ខ្លួនជនសង្ស័យ​ម្នាក់ ឈ្មោះ ស៊ឹម តុលា ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិជ័យថ្មី ឃុំព្រៃក្មេង ស្រុកភ្នំស្រួច ពាក់ពន្ធក្នុងករណីហិង្សាដោយចេតនា នៅវេលាម៉ោង១និង២០នាទីរសៀល ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩ ​នៅ​ភូមិភូមិថ្មី ឃុំព្រៃក្មេង ស្រុកភ្នំស្រួច។

ជនសង្ស័យ​បានយកកូនពូថៅ កាប់ទៅលើឈ្មោះ ម៉ម ណាង ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិជ័យថ្មី ឃុំព្រៃក្មេង ស្រុកភ្នំស្រួច មួយពូថៅត្រូវចំក្បាលផ្នែកខាងឆ្វេង បណ្តាលឲ្យរងរបួសធ្ងន់
ហើយត្រូវបានបានបងប្អូនក្រុមគ្រួសារនាំយកជនរងគ្រោះទៅព្យាបាលនៅពេទ្យឯកជនក្នុងភូមិជ័យថ្មី ឃុំព្រៃក្មេង។

មូលហេតុភាគីទាំង២នាក់ ទាស់ពាក្យសម្តីជាមួយគ្នា។

ក្នុងករណីខាងលើ សមត្ថកិច្ច​កំពុងសាកសួរជនសង្ស័យ នៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច និងដកហូតវត្ថុតាងកូនពូថៅ កសាងសំណុំរឿងចាត់ការតាមនិតិវិធី៕​​

មតិយោបល់