ស្វាយរៀងៈ សមត្ថកិច្ចបានប្រាប់Post Newsថា មានករណីឃាតកម្មមួយបានកើតឡើង ដោយមានបុរស២នាក់បងប្អូនបង្កើត បានកាប់គ្នាបណ្តាលឲ្យបុរសជាប្អូនស្លាប់យ៉ាងរន្ធត់នៅក្នុងថ្លុកឈាម។
ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩ ភូមិព្រៃរការ ឃុំដូនសរ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ លី សារឿន អាយុ២៧ឆ្នាំ ជាប្អូនបានស្លាប់ក្នុងថ្លុកឈាម និងជនសង្ស័យជាបងមានឈ្មោះ លី សារ៉ត ភេទប្រុស អាយុ៣១ឆ្នាំ មានសតិមិនសូវល្អ។
សូមបញ្ជាក់ថា ករណីនេះកើតឡើងដោយសារទំនាស់ពាក្យសម្តីរវាងបងបង្កើតនិងប្អូន ដោយសារខឹងប្អូនមកលែងផ្ទះមិនដែលសល់លុយ មានតែទារលុយអ្នកផ្ទះទៅវិញ ទើបឈានដល់ការផ្ទុះករណីឃាតកម្ម ទាញកាំបិទខ្វែវ កាប់ប្អូនបណ្តាលឲ្យស្លាប់តែម្តង។
ក្រោយកើតហេតុជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបាន និងបញ្ជូនទៅកាន់ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដើម្បីចាត់ការតាមផ្លូវច្បាប់បន្តទៀត៕
មតិយោបល់