ភ្នំពេញៈ ជនសង្ស័យម្នាក់ធ្វើសកម្មភាពវាយប្លន់បុរសម្នាក់ ជាអ្នកគណនេយ្យ យកលុយនិងសែកអស់ជាច្រើន រួមនិងទូរសព្ទបានសម្រេចរួចគេចខ្លួនបាត់ស្រមោល។
ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង៨និង២០នាទីយប់ ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩មុខឃ្លាំងថ្មម៉ាប ផ្លូវ២១៧ ភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ជនសង្ស័យបានគេចខ្លួនបាត់ស្រមោល។ ចំណែកជនរងគ្រោះឈ្មោះ អ៊ី យ៉ាវជឺ ភេទប្រុស អាយុ៦៥ឆ្នាំ មុខរបរគណនេយ្យ ស្នាក់នៅចំណុចកើតហេតុខាងលើ ។ ក្នុងនោះដែរ សម្ភារៈបាត់បង់រួមមាន៖ សែកមានទឹកប្រាក់ចំនួន ១២, ០០០ដុល្លារ មួយច្បាប់ , លុយចំនួន១,៧០០ដុល្លារ, ទូរសព្ទIphone 6plus ចំនួន១គ្រឿង និងទូរសព្ទចិនចំនួន២គ្រឿង។
សូមបញ្ជាក់ថា ករណីនេះជនសង្ស័យបានធ្វើការស្ទាក់វាយប្លន់ជនរងគ្រោះ ខណៈដែលជនរងគ្រោះបានដើរចេញពីក្នុងបន្ទប់ យកទ្រព្យសម្បត្តិបានសម្រេច រួចគេចខ្លួនបាត់ ចំណែកជនរងគ្រោះត្រូវបានបញ្ជូនទៅគ្លីនិក ហុង អិន និងស្រាវជ្រាវតាមចាប់ជនសង្ស័យយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕
មតិយោបល់