បន្ទាយមានជ័យៈ លោកវរសេនីយ៍ឯក ជា ស្លូញ អធិការស្រុកស្វាយចេក បានប្រាប់ Post News ថា នៅវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ មានករណីក្មេងស្រីម្នាក់លង់ទឹកស្លាប់ នៅទឹកស្រះខាងកើត ឈៀងខាងត្បូងផ្ទះជនរងគ្រោះ ចម្ងាយប្រមាណ៥០ម៉ែត្រ នៅភូមិបន្ទាត់បោះ ឃុំតាផូ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
ជនរងគ្រោះឈ្មោះ ឡាំ ម៉ាឡៃ ភេទស្រី អាយុ៣ឆ្នាំ មានឪពុកឈ្មោះ អឿ លួត អាយុ៤០ឆ្នាំ និងម្ដាយឈ្មោះ លន់ លឺម អាយុ៤០ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុ។
មូលហេតុ ម្ដាយរវល់បោកខោអាវ ឲ្យកូននៅលេងជាមួយកូនអ្នកភូមិជាមួយគ្នា លុះប្រហែល១ម៉ោងក្រោយ ក្មេងដែលលេងជាមួយប្រាប់កូនខ្លួន លង់ទឹកស្លាប់ ក៏ស្រែកហៅបងប្អូនមកជួយរក ក៏ហើញសពកូនខ្លួន បានស្លាប់បាត់ទៅហើយ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការពិនិត្យសាកសព ក៏ឃើញថា ជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន រួចបានប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕



មតិយោបល់