ព័ត៌មានជាតិ

លទ្ធផលបើកលឿន! ក្រឡាប់គោយន្តកែច្នៃដោយខ្លួនឯង បណ្តាលឲ្យមនុស្ស៥នាក់របួសធ្ងន់ស្រាលនៅចំណុចក្រុមហ៊ុនឧកញ៉ាណាង

រតនគិរី: កាលពីវេលាម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩ មានករណីក្រឡាប់គោយន្តកែច្នៃមួយគ្រឿង បើកលឿនដល់ផ្លូវកោងយកចង្កូតមិនទាន់ ក្រឡាប់ដោយខ្លួនឯង បណ្តាលឲ្យមនុស្ស៥នាក់របួសធ្ងន់ស្រាល ចំណុចក្រុមហ៊ុនឧកញ៉ាណាង ភូមិកែត ឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនគិរី។

ជនរងគ្រោះទី១ឈ្មោះ សាន់ ហ៊ីន ភេទប្រុស អាយុ៣២ឆ្នាំ អ្នកបើកបរ, ទី២-ឈ្មោះ នុត វិន ភេទប្រុស អាយុ៣៨ឆ្នាំ, ទី៣-ឈ្មោះ ឡូយ ភេទប្រុស អាយុ៣៧ឆ្នាំ, ទី៤-ឈ្មោះ ធី ចាន់ធី ភេទប្រុស អាយុ២៥ឆ្នាំ និងទី៥- ឈ្មោះ នុត សៀង ភេទប្រុស អាយុ២៥ឆ្នាំ ត្រូវបានបញ្ជូនទៅមណ្ឌលសុខភាពឃុំញ៉ា៕

មតិយោបល់