ព័ត៌មានជាតិ

LEXUS RX300 បើកជែងទៅបុករថយន្តកូរ៉េ បន្តទៅបុករថយន្តហាយឡែនឌ័រ១គ្រឿងទៀត របួសធ្ងន់មនុស្សចាស់ក្មេង៦នាក់

បន្ទាយមានជ័យ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តម៉ាក LEXUS RX300 បើកពីលិចទៅកើតជែងទៅបុករថយន្តម៉ាកកូរ៉េ ដែលកំពុងបើកពីកើតទៅលិច រួចបន្តជ្រុលចង្កូតទៅបុកនឹងរថយន្តម៉ាកហាយឡែនឌ័រ មួយគ្រឿងទៀត បណ្តាលឲ្យមនុស្សចាស់ក្មេង៦នាក់ រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៣និង៥៧នាទីរសៀល ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩ លើផ្លូវជាតិលេខ៥ ចំណុចខាងលិច ព្រំប្រទល់ក្រុងសិរីសោភ័ណ-អូរជ្រៅ២០០ម៉ែត្រ ភូមិថ្មី ឃុំសំរោង ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។

សមត្ថកិច្ចបានបញ្ជាក់ថា ករណីនេះ ផ្តើមចេញពីរថយន្តLEXUS RX300 ដែលបើកបរប្រជែងក្នុងស្ថានភាពគ្រោះថ្នាក់។

ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុក​រង់ចាំដោះស្រាយគ្នាពេលក្រោយតាមផ្លូវច្បាប់៕

មតិយោបល់