ភ្នំពេញៈ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង ៤និង៣០នាទី អធិការដ្ឋាន និងប៉ុស្តិ៍ បានប្រគល់ម៉ូតូម៉ាក និច ពណ៌ក្រហមខ្មៅ ស៊េរីឆ្នាំ២០១៨ ដែលមានស្លាកលេខ ព្រៃវែង 1M-3385 ពេលដែលអធិការបានធ្វើការប្រកាសផ្សព្វផ្សាយតាមបណ្តាយព័ត៌មានសង្គមស្វែងរកម្ចាស់។
ក្រោយពីបានប្រកាសពត៌មានរួចមកជនរងគ្រោះឈ្មោះ ឆុន ឆើត ភេទប្រុស អាយុ២០ឆ្នាំ ស្នាក់នៅកោះពេជ្រ ដែលត្រូវបានជនសង្ស័យមិនស្គាល់អត្តសញ្ញាណបានធ្វើសកម្មភាពកាច់សោក យកទៅបាត់កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ ក៏បានឃើញហើយមកធ្វើពាក្យស្នើរសុំ ម៉ូតូខាងលើពីអធិការដ្ឋាន ដើម្បីយកទៅបម្រើសកម្មភាព ប្រកបមុខរបរអជីវកម្មប្រចាំថ្ងៃវិញ ព្រមទាំងសូមថ្លែងអំណរអរគុណដល់សមត្ថកិច្ចខណ្ឌដូនពេញទាំងអស់ ដែលខំស្រាវជ្រាវរកម៉ូតូខ្លួនឃើញ។
គួររំលឹកថាកាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ ជនរងគ្រោះបានបាត់ម៉ូតូមួយគ្រឿងខាងលើដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណបានលួចរួចម្ចាស់ម៉ូតូបានមកដាក់ពាក់បណ្តឹងនៅប៉ុស្តិ៍នគរបាលជ័យជំនះក្រោយមកសមត្ថកិច្ចខណ្ឌរកឃើញម៉ូតូខាងលើ ហើយទាក់ទងទៅជនរងគ្រោះមិនបានទើបមានការផ្សព្វផ្សាយព័ត៌ដើម្បីឲ្យជនរងគ្រោះមកទទួលយកម៉ូតូត្រឡប់ទៅវិញ៕
មតិយោបល់