ភ្នំពេញៈ ជនរបទេសម្នាក់បានដេកស្លាប់ក្នុងសណ្ឋាគារ«ណាណា» សង្ស័យគាំងបេះដូង នៅជាន់ទី៣ មិនដឹងបន្ទប់លេខប៉ុន្មានទេ ដោយសារសមត្ថកិច្ចលាក់បាំង។
ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលវេលាម៉ោង១១និង៥០នាទីយប់ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវ១៥៤ ផ្ទះលេខ១បេ ២បេ និង៤២ ក្នុងសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ។
សមត្ថកិច្ចមូលដ្ឋានម្នាក់បានបង្ហើបប្រាប់អ្នកយកព័ត៌មានថា ជនរងគ្រោះគឺជាជនជាតិអ៊ីតាលី ហើយមានលុយជាប់នឹងខ្លួនលុយដុល្លារជាង១០០ និងលុយយេរ៉ូ៦០០។
សមត្ថកិច្ចបន្តទៀតថា មុនពេលកើតហេតុមានខាងសណ្ឋាគារ បានរាយការណ៍មកប្រាប់ថាមានជនជាតិបរទេសម្នាក់ បានដេកស្លាប់ក្នុងផ្ទះសណ្ឋាគារ«ណា ណា» ជាមនុស្សប្រុស បានដេកស្លាប់បន្ទប់ជាន់ទី៣ ពេលមកដល់សណ្ឋាគារភ្លាមៗ គាត់ក៏ទាក់ទងបន្តទៅសមត្ថកិច្ចជំនាញមកពិនិត្យ និងធ្វើកោសល្យវិច័យរួចហើយក៏ស្រាប់តែមានការលាក់បាំងពីក្រុមអ្នកសារព័ត៌មាន ដោយក្រោយពីធ្វើកោសល្យវិច័យរួច ក៏ប្រញាប់បើករថយន្តមកយកសពបុរសជាជនជាតិអ៊ីតាលីនោះមកតាមផ្លូវក្រោយទាំងប្រញាប់ប្រញាល់ដាក់ក្នុងរថយន្តបើកចេញភ្លាមៗតែម្ដង៕
មតិយោបល់