ព័ត៌មានជាតិ

​សមត្ថកិច្ចចុះ​បង្ក្រាបទីតាំង​អ៊ីនធើណេត បង្កប់សេវាល្បែងស៊ីសងប្រភេទភ្នាល់បាល់ តាមប្រព័ន្ធអនឡាញ នៅខណ្ឌឫស្សីកែវ!

ភ្នំពេញៈ នៅវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ ដោយអនុវត្តតាមបទបញ្ជារបស់លោកអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ គណៈបញ្ជាការឯកភាពខណ្ឌឬស្សីកែវ ដឹកនាំដោយលោក ជា ពិសី អភិបាលខណ្ឌ ដោយមានការសម្របសម្រួលពីលោកស្រី សុង ឆវ័ន្ត ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ បានចុះពិនិត្យ និងបង្រ្កាបទីតាំងសេវាកម្សាន្តអ៊ីនធើណេត មួយកន្លែង ស្ថិតនៅផ្លូវជាតិលេខ៥ ភូមិផ្សារតូច សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដែល​លួចបង្កប់សេវាល្បែងស៊ីសងប្រភេទភ្នាល់បាល់ តាមប្រព័ន្ធអនឡាញដែលមានម្ចាស់ឈ្មោះទូច​ វាសនា។

សមត្ថកិច្ចឲ្យដឹងថា​ ជាលទ្ធផលបានដកហូតនូវកុំព្យូទ័រចំនួន១៤គ្រឿង, ទូរទស្សន៍១គ្រឿង និងឃាត់ខ្លួនជនសង្ស័យ​២នាក់ ដែលជាអ្នកមើលការខុសត្រូវទីតាំងខាងលើ។

បច្ចុប្បន្នសម្ភារៈដែលបានដកហូត រួមទាំងមនុស្ស បានយក និងនាំខ្លួនទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់