ព័ត៌មានជាតិ

មិនប្រកាន់ស្តាំហើយជិះលឿនទៀត..ត្រូវរថយន្តសាំយ៉ុងបុកស្លាប់នៅនឹងកន្លែង!

សៀមរាប: កាលពីវេលាម៉ោង៩យប់ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូ បណ្តាលឲ្យបុរសម្នាក់ស្លាប់ នៅលើផ្លូវជាតិលេខ៦ មុខសណ្ឋាគារព្រីនសេស ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុង-ខេត្តសៀមរាប។

​​រថយន្តបង្កម៉ាក សាំយ៉ុង ពាក់ស្លាកលេខ ភ្នំពេញ2V-2208 បានប៉ះជាមួយនិងម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ ពាក់ស្លាក​លេខ​1N-​36​79 ជិះដោយឈ្មោះ ឃន់ តុង ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិព្រៃធ្លក់ ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប បណ្តាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុ។

ក្រោយពីកើតហេតុ សមត្ថកិច្ចជំនាញបានចុះទៅដល់កន្លែងកើតហេតុធ្វើការវាស់វែងនិងបាននាំយកវត្ថុតាងមករក្សាទុកនៅការិយាល័យជំនាញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីជាបន្ត។

សមត្ថកិច្ចបាន​បញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលមកពីអ្នកបើកបរម៉ូតូបើកល្បឿនលឿនមិនប្រកាន់ស្តាំ៕

មតិយោបល់