ភ្នំពេញៈ បុរសម្នាក់បាក់ជើងស្តាំ និងម្នាក់ទៀតរបួសស្រាល ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបើកលឿន និងរថយន្តដឹកដែក ឆ្លងផ្លូវ កាលពីវេលាម៉ោង៩និង៤០នាទីព្រឹក ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ លើកំណាត់ផ្លូវជាតិលេខ៥ កែងផ្លូវបេតុង ចំណុចទល់មុខផ្ទះសំណាក់ហេងលាភ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
រថយន្តកូរ៉េដឹកដែក ពណ៌ទឹកប៊ិចខៀវ ពាក់ស្លាកលេខ ភ្នំពេញ2W-5383 បើកដោយបុរសវ័យចំណាស់ម្នាក់។ ចំណែកម៉ូតូម៉ាកស្កុបពី ពណ៌ខ្មៅលាយផ្កាឈូក ពាក់ស្លាកលេខ ភ្នំពេញ 1CS-4888ជិះដោយបុរស២នាក់។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុរថយន្តខាងលើបើកតាមផ្លូវបេតុងទិសដៅពីលិចទៅកើតលុះមកដល់ចំណុចកើតហេតុដោយផ្លូវមានសភាពស្ងាត់ រថយន្តបានឆ្លងផ្លូវជាតិលេខ៦អា ឆ្លងមិនទាន់ផុតផង ក៏មានម៉ូតូមួយគ្រឿងជិះដោយបុរស២នាក់ខាងលើ ឌុបគ្នាយ៉ាងលឿនតាមបណ្តោយផ្លូវជាតិលេខ៦អា ពីជើងទៅត្បូងជ្រុលទៅបុករថយន្តពីខាងឆ្វេងយ៉ាងពេញទំហឹងបណ្តាលឲ្យបាក់ជើងស្តាំម្នាក់ និងម្នាក់ទៀតរបួសស្រាលអ្នកទាំង២ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យកាលម៉ែត្រ។
ចំណែកម៉ូតូនិងរថយន្តរួមទាំងអ្នកបើករថយន្ត ត្រូវបានសមត្ថកិច្ចបាននាំទៅកាន់អធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារដោះស្រាយពេលក្រោយ៕
មតិយោបល់