ព័ត៌មានជាតិ

ប្រជាពលរដ្ឋសូមណូមពរដល់លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ មេត្តាជួយមើលរោងការដែលសង់ផ្ទុយនឹងបំរាមរបស់សាលារាជធានីភ្នំពេញនេះផង!

ភ្នំពេញៈ ប្រជាពលរដ្ឋ បានធ្វើការសូមណូមពរ ដល់លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ សូមជួយធ្វើការពិនិត្យមើលទីតាំងរោងការមួយកន្លែង ដែលសង់នៅលើផ្លូវសាធារណៈ ផ្ទុយនឹងសេចក្តីជូនដំណឹងរបស់សាលារាជធានីភ្នំពេញ។

ជាក់ស្តែងនៅវេលាម៉ោង១១និង៤៥នាទីព្រឹក ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ មានទីតាំងរោងការមួយកន្លែង ស្ថិតនៅភូមិថ្មី សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យក្រោយ ម្តុំវត្តស្ទឹងមានជ័យ បានសង់នៅលើផ្លូវតែម្តង ដែលជាហេតុបង្កឲ្យមានការកកស្ទះចរាចរណ៍ដល់ប្រជាពលរដ្ឋ ជាពិសេសនោះគឺ ផ្ទុយនឹងសេចក្តីជូនដំណឹងរបស់សាលារាជធានីភ្នំពេញ ដែលហាមមិនឲ្យសង់រោងនៅលើដងផ្លូវតែម្តង៕

មតិយោបល់