ព័ត៌មានជាតិ

រថយន្តស្លាកលេខ ខេមរភូមិន្ទ02 -2.7749 បើកបរដោយនាយទាហានសកម្មម្នាក់​ ក្នុងបំណងយកលិខិតអញ្ជើញតែងតាំងមេថ្មី គេចម៉ូតូទៅបុករថយន្តឡង់គ្រឺស័រស្លាកលេខ ភ្នំពេញ 2AV-9886 ខ្ទេចក្បាលខាងមុខ

ភ្នំពេញ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡើងដោយរថយន្តមួយគ្រឿង ពាក់ស្លាកលេខ ខេមរភូមិន្ទ02 -2.7749 បើកបរដោយនាយទាហានសកម្មម្នាក់​ ក្នុងបំណងយកលិខិតអញ្ជើញតែងតាំងមេថ្មី ក្នុងទិសដៅពីជើងទៅត្បូង លុះដល់ចំណុចកើតហេតុ រថយន្តបានគេចពីម៉ូតូមួយគ្រឿង ជ្រុលទៅបុកនឹងរថយន្តម៉ាកឡង់គ្រឺស័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AV-9886 ដែលម្ចាស់បានថតនៅលើផ្លូវ ចូលទៅក្នុងហាងមួយកន្លែង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ តែសំណាងមិនមានអ្នកណារងរបួសនោះទេ។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៣និង៤៥នាទី រសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ នៅចំណុចផ្លូវ៥៩២ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ក្រោយកើតហេតុ នគរបាលចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការសម្របសម្រួល ដោយភាគីខាងរថយន្តបង្ក បានសងសំណងចំនួន ២០០០ដុល្លារ ទៅឲ្យម្ចាស់រថយន្តឡង់គ្រឺស័រ ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងតែម្តង៕

មតិយោបល់