ព័ត៌មានជាតិ

ផ្អើលខ្លាំងនៅកោះកុង! ភ្លើងឆេះរោងស្តុកកាកសំណល់អំពៅ របស់រោងចក្រផលិតស្ករសមួយកន្លែង ដោយមិនដឹងមូលហេតុ

កោះកុងៈ មានករណីអគ្គិភ័យមួយបានឆាបឆេះរោងស្តុកកាកសំណល់អំពៅរបស់រោងចក្រផលិតស្ករសមួយកន្លែង យ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ច រួមនិងរថយន្តពន្លត់អគ្គិភ័យចុះមកធ្វើការបាញ់ពន្លត់។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៧ និង៣០នាទី ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ នៅចំណុចរោងចក្រផលិតស្ករស​ ស្ថិតក្នុងភូមិត្រពាំងកណ្តោល ឃុំជីខលើ​ ស្រុកស្រែ​អំបិល ខេត្តកោះកុង។

ក្នុងប្រតិបត្តិការនេះដែរ កម្លាំង​អធិការដ្ឋាននគរបាលស្រុក ចំនួន​១០នាក់ កម្លាំងប៉ុស្តិ៍ជីខលើចំនួន០៥នាក់ បានសហការជាមួយកម្លាំងអាវុធហត្ថ ប្រចាំស្នាក់ការ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក​ម៉ា​ ទី​ អធិការស្រុក​ បានដឹកនាំកម្លាំងខាងលើចុះពន្លត់អគ្គិភ័យ ដោយប្រើប្រាស់រថយន្តអគ្គិភ័យរបស់អធិការដ្ឋាន​ ចំនួន២គ្រឿង ដោយប្រើទឹកអស់ចំនួន៨រថយន្ត​ ធ្វើឲ្យរលត់ទាំងស្រុង នៅវេលាម៉ោង​១០និង៣០ ដោយមិនបានរាលដាលទៅកាន់កន្លែងផ្សេងឡើយ តែមិនទាន់ដឹងមូលហេតុនៃការឆាបឆេះនៅឡើយនោះទេ ៕

មតិយោបល់