ព័ត៌មានជាតិ

ឃាត់ខ្លួនមុខសញ្ញាជួញដូរគ្រឿងញៀនយ៉ាងសកម្ម២នាក់ នៅស្រុកកោះធំ

កណ្ដាលៈ ជនសង្ស័យជួញដូរគ្រឿងញៀនដ៏សកម្ម២នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលស្រុកកោះធំ សហការជាមួយប៉ុស្ដិ៍រដ្ឋបាលសំពៅពូន ធ្វើការឃាត់ខ្លួនវេលាម៉ោង៤និង៤០នាទីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចភូមិព្រែកសែម ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល។

លោកវរសេនីយ៍ ឈឿន ប៊ុនឆន អធិការនគរបាលស្រុកកោះធំបានដឹងថា ជនសង្ស័យទី១.ឈ្មោះ នី ស្នា ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់តាក់ស៊ី ទីលំនៅភូមិព្រែកសែម ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល។ ទី២.ឈ្មោះ ចេង ចិត្រា ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅ ភូមិព្រែកសែម ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល។

នៅមុនពេកើតហេតុបន្ទាប់ពីទទួលព័ត៌មានពីប្រជាពលរដ្ឋថា មានជនសង្ស័យកំពុងជួញដូរគ្រឿងញៀននៅចំណុចខាងលើ កម្លាំងសមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលស្រុកកោះធំ សហការជាមួយប៉ុស្ដិ៍រដ្ឋបាលសំពៅពូន ចុះដល់ចំណុចកើត ក៏បានជួបមុខសញ្ញាសង្ស័យឈ្មោះ នី ស្នា ហើយបានរកឃើញគ្រឿងញៀន(ម៉ាទឹកកកIce) ចំនួន០៤ កញ្ចប់តូច។ តាមការសាកជនសង្ស័យបានឆ្លើយសារភាពថា បក្ខពួករបស់គេម្នាក់ទៀតឈ្មោះ ចេង ចិត្រា អ្នកយកថ្នាំញៀនទៅលក់បន្ត។

ដោយមានការបញ្ជាពីលោក លឹម សុគន្ថា ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកណ្តាល លោកអធិការបានដឹកនាំកម្លាំងចុះទៅឃាត់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើ និងដកហូតវត្ថុតាងរួមមាន ៖ ម៉្សៅក្រាមពណ៌ស (ម៉ាទឹកកក Ice) ចំនួន១៧កញ្ចប់ (ធំ១-តូច១៥)+WYចំនួន០១កញ្ចប់ -ទូរស័ព្ទចល័តចំនួន០១គ្រឿង -កញ្ចប់បារី៥៥៥ចំនួន០១ -ដែកកេះ០៥ -និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនចំនួន។

នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦ ជនសង្ស័យ រួមនិងវត្ថុតាងខាងលើ បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកោះធំ កសាងសំណុំរឿង ដើម្បីបញ្ជូនទៅកាន់តុលាការចាត់ការបន្ត៕

មតិយោបល់