ភ្នំពេញៈ កាលពីថ្ងៃទី ២៩ ខែ មករា ឆ្នាំ២០១៩ សកម្មភាពមន្រ្តីកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ និងសាខាកាំកុងត្រូលរាជធានី សហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្ម គណៈកម្មការផ្សារធំថ្មី និងតូបលក់ទំនិញមួយចំនួនក្នងខណ្ឌ ដូនពេញ ចុះត្រួតពិនិត្យទំនិញនិងស្រាវជ្រាវទប់ស្កាត់នូវទំនិញខូចគុណភាព ដែល ជនខិលខូចមួយចំនួនលួច បញ្ចេញមកលក់ ចែកចាយ លើទីផ្សារ ។
យើងបានយកគំរូម្ហូបអាហារចំនួន៤៨គំរូមកពិសោធន៍នៅរថយន្តពិសោធន៍ចល័តដើម្បីរកសារធាតុគីមីហាមឃាត់ទៅលើទំនិញ ដូចជា បន្លែគ្រប់មុខ សរសៃមីលឿង លត គុយទាវសរសៃធំ ប្រហិតសាច់គោ ប្រហិតសាច់ជ្រូក ជ្រក់ត្រសក់ មឹក បង្គារ ត្រីងៀត ត្រីបង្ហើម សាច់ក្រក ។ល។
ជាលទ្ធផល បានរកឃើញសំណល់ថ្នាំសម្លាប់សត្វល្អិតនៅក្នុង ស្ពៃតឿ ម្ទេសដៃនាង ស្ពៃចិន ទម្ងន់សរុប១,៤ គីឡូក្រាម ត្រូវបានដកហូតនិងធ្វើកិច្ចសន្យាបញ្ចប់ការទទួលលក់ និង ធ្វើការណែនាំដល់អាជីវករឲ្យយល់ដឹងអំពីសុវត្ថិចំណីអាហារ៕







មតិយោបល់