ព័ត៌មានជាតិ

ក្មេង​ទំនើង​ម្នាក់​ក្នុង​ចំណោម​បក្ខពួក​៥​នាក់​ ត្រូវ​បាន​សមត្ថកិច្ចឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​ហិង្សា

ពោធិ៍សាត់ៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ក្មេង​ទំនើង​ម្នាក់​ក្នុង​ចំណោម​បក្ខពួក​៥​នាក់​ ត្រូវ​បាន​កម្លាំង​នគរបាល​ខេត្តពោធិ៍សាត់​ ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​ហិង្សា​ កាលពី​ថ្ងៃ​ទី​២៨​ ខែមករា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​១​នឹង​៤៣​នាទី​យប់​ នៅ​ចំណុច​ភូមិ​អូរ​ស្តៅ​ សង្កាត់​ផ្ទះ​ព្រៃ​ ក្រុង​ពោធិ៍សាត់​ ខេត្តពោធិ៍សាត់​។​
​លោក​វរសេនីយ៍ឯក​ ម៉ូ​ លី​ដា​ ស្នងការ​រង​ខេត្ត​បានឱ្យ​ដឹង​ថា​ក្រុម​ជនសង្ស័យ​មាន​គ្នា​៥​នាក់​ បាន​ធ្វើ​សកម្មភាព​វាយ​ទៅ​លើ​ជន​រង​គ្រោះ​។​ ជនសង្ស័យ​ឈ្មោះ​ឡុ​ង​ វណ្ណៈ​ ភេទ​ប្រុស​ អាយុ​១៩​ឆ្នាំ​ មុខរបរ​កម្មករ​ នៅ​ភូមិ​កំពង់ក្របី​ ឃុំ​អន្លង់​វិល​ស្រុក​កណ្តៀង​ ខេត្តពោធិ៍សាត់​ បក្ខពួក​ផ្សេង​ទៀត​បាន​គេចខ្លួន​។​
​ចំណែក​ជន​រង​គ្រោះ​ឈ្មោះ​ អុ​ន​ ស​ម្ភ​ស្ស​ ហៅ​ពុ​យ​ ភេទ​ប្រុស​ អាយុ​១៩​ឆ្នាំ​ ភូមិ​អូរ​ស្តៅ​ ផ្ទះ​ព្រៃ​ ក្រុង​ពោធិ៍សាត់​ របួសធ្ងន់​ សម្រាក​នៅ​មន្ទីរពេទ្យ​ខេត្តពោធិ៍សាត់​។​

លោកស្នងការ​រង​បន្ត​ថា​ ការ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​ដោយ​អនុវត្ត​តាម​បញ្ជា​លោក​តន់​ សីហ​តេជ​ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តពោធិ៍សាត់​ ចាត់ការ​តាម​ច្បាប់​៕

មតិយោបល់