បាត់ដំបងៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង១៥និង៣០នាទី ត្រង់ចំណុចក្រុមទី៩ ភូមិដង្កោទាប សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង មានករណីអគ្គិភ័យមួយកើតឡើង បណ្តាលឲ្យឆេះផ្ទះបាយចំនួន២ខ្នង ។
ម្ចាស់ផ្ទះទី១-ឈ្មោះ សំ សំអូន ភេទប្រុស អាយុ៣៦ឆ្នាំ ដែលមានទំហំ ផ្ទះបាយទំហំ ៤ម៉ែត្រ × ៣ម៉ែត្រ (ផ្ទះបង្កហេតុ) និង២-ឈ្មោះ កែវ បូរិន ភេទប្រុស អាយុ ៤១ឆ្នាំ ផ្ទះបាយទំហំ ៤ម៉ែត្រ × ៣ម៉ែត្រ (ផ្ទះបង្កហេតុ) ។
ចំពោះមូលហេតុនៃគ្រោះអគ្គិភ័យនេះ គឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនីក្នុងផ្ទះនេះ ។ បើតាមការបញ្ជាក់ពីម្ចាស់ផ្ទះនិងសមត្ថកិច្ចចុះត្រួតពិនិត្យ ធ្វើឲ្យសម្ភារៈខូចខាតសរុប គិតជាប្រាក់ប្រមាណ ៣.០០០ដុល្លារ (បីពាន់ដុល្លារ) ។
ករណីនេះ កម្លាំងនគរបាលក្រុងបាត់ដំបង បានដឹកនាំកម្លាំងចុះជួយអន្តរាគមន៍ពន្លត់អគ្គិភ័យ ដោយប្រើប្រាស់រថយន្តពន្លត់អគិ្គភ័យរបស់អធិការដ្ឋាននគរបាលក្រុងចំនួន០១គ្រឿង ទើបគ្រប់គ្រងស្ថានការណ៍អគ្គិភ័យនេះបានទាំងស្រុង ៕



មតិយោបល់