ភ្នំពេញៈ នៅមុនបន្តិច វេលាម៉ោង៣រសៀលថ្ងៃទី៧ ខែកក្កដា នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្តកូរ៉េចំណុះ១តោនកន្លះ ដឹកទំនិញ បានបុកគូទរថយន្តសណ្ដោយកន្ទុយពេញទំហឹង បណ្ដាលឲ្យកំពិតកាប៊ីនរថយន្តកូរ៉េគាបជាប់តៃកុងរងរបួសយ៉ាងធ្ងន់ធ្ងរ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៤ មុខបញ្ជាការដ្ឋានកងទ័ពជើងគោក ក្នុងភូមិកំបូល សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះត្រូវបានក្រុមសង្គ្រោះជួយគាស់យកចេញពីកាប៊ីនរថយន្ត ដើម្បីដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។
ព័ត៌មានលម្អិត Post News នឹងផ្សាយនៅពេលក្រោយ៖
មតិយោបល់