ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

Update: ឥណ្ឌានឹងបញ្ជូនអ្នកជំនាញសន្តិសុខទៅបង់ក្លាដែស ដើម្បីធ្វើការស៊ើបអង្កេតការវាយប្រហារភេរវកម្ម

ឥណ្ឌា: បណ្ដាញទូរទស្សន៍ក្នុងស្រុក NDTV បានចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសឥណ្ឌា នឹងបញ្ជូនក្រុមដែលមាន សមាជិកបួននាក់នៃអ្នកជំនាញផ្នែកសន្តិសុខទៅឱ្យបង់ក្លាដែស បន្ទាប់ពីការវាយប្រហារភេរវកម្មនៅប្រទេសជិតខាងមួយនេះ។ នេះបើយោងតាមការ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី០៧ កក្កដា ឆ្នាំ២០១៦នេះ។

ប៉ូលិសម្នាក់បានស្លាប់និងមនុស្ស ១០នាក់រាប់បញ្ចូលទាំងប៉ូលិសបានរងរបួស ខណៈដែលក្រុមប៉ូលិសបានបាញ់តដៃគ្នាជាមួយក្រុមសកម្មប្រយុទ្ធ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីមានការបំផ្ទុះគ្រាប់បែកនៅច្រកចូលពិធីបុណ្យអធិស្ឋាន Sholakia Eid ដែលមានអ្នកគោរពបូជាប្រមាណជាង ៣០០.០០០នាក់ នៅស្រុក Kishoreganj ដែលមានចម្ងាយប្រហែល ១១៧គីឡូម៉ែត្រ ភាគឦសាននៃក្រុងដាកា។

សូមបញ្ជាក់ថា ឧប្បត្តិហេតុនេះបានកើតឡើងប្រហែលមួយសប្តាហ៍ បន្ទាប់ពីក្រុមភេរវករបានវាយប្រហារនៅភោជនីយដ្ឋានមួយកន្លែង នៅក្នុងទីក្រុងដាកា ដែលក្នុងនោះមានមនុស្ស ២០នាក់ រួមទាំងជនបរទេស ១៨នាក់ត្រូវបានសម្លាប់៕

gakha

មតិយោបល់