ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ ធ្វើសកម្មភាពកាច់កម៉ូតូ ត្រូវកម្លាំងសមត្ថកិច្ចល្បាតឃាត់ខ្លួន

កណ្តាល: ថ្ងៃទី០២ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១០និង០៥ នាទី មានករណីជនសង្ស័យម្នាក់ ធ្វើសកម្មភាពកាច់កម៉ូតូ ត្រូវកម្លាំងសមត្ថកិច្ចល្បាត ធ្វើការឃាត់ខ្លួន នៅចំណុចភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល ។

ជនរងគ្រោះឈ្មោះ ពេជ្រ ចិន្ដា ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបរ នៅភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្ដាល ។ ចំណែកជនសង្ស័យឈ្មោះ សុង ភារិន ហៅទិន ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត នៅភូមិសុខាភារម្យ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល (ឃាត់ខ្លួន)។

វត្ថុតាងបាត់បង់៖ ម៉ូតូ១គ្រឿង ម៉ាក HONDA VARIO ពណ៌ស លេខតួ៥៦៨៩៣៧ លេខម៉ាស៊ីន១៥៦៩៣៩៧ ផ្លាកលេខភ្នំពេញ ១HU- ៣៥៥៦ (ជារបស់ជនរងគ្រោះ) និងវត្ថុតាងចាប់យកបានរួមមាន៖ ១/ម៉ូតូ១គ្រឿង ម៉ាក HONDA VARIO ពណ៌ស លេខតួ៥៦៨៩៣៧ លេខម៉ាស៊ីន១៥៦៩៣៩៧ ផ្លាកលេខភ្នំពេញ ១HU- ៣៥៥៦ (ជារបស់ជនរងគ្រោះយកបានមកវិញ)។
២/ម៉ូតូ១គ្រឿង ម៉ាកហុងដាចិន ពណ៌ខ្មៅ លេខម៉ាស៊ីន១០៧៩៦៦៦ ផ្លាកលេខ កណ្តាល ១P-០៣៥៣ (ជារបស់ជនសង្ស័យជិះធ្វើសកម្មភាព និងបន្សល់ទុកក្បែរកន្លែងកើតហេតុ) ។

សភាពរឿងហេតុ៖ នៅមុនពេលកើតហេតុ ជនរងគ្រោះបានទុកម៉ូតូនៅចិញ្ចើមផ្លូវជាតិលេខ៥១ រួចចូលទៅអង្គុយលេងផ្ទះមិត្តភក្តិ នៅចំណុចកើតហេតុខាងលើ ។ រហូតដល់ម៉ោងកើតហេតុ ជនសង្ស័យបានធ្វើសកម្មភាពកាច់កម៉ូតូ ដោយម៉ូតូមានតេលេ បានស្រែកឲ្យសញ្ញាទើបជនរងគ្រោះដឹង ក៏ស្រែកថាចោរៗ ភ្លាមនោះកម្លាំងនគរបាលស្រុក និង កម្លាំងអវុធហត្ថស្រុក ដែលត្រៀមឣន្តរាគមន៍ ការពារសន្តិសុខ (គោលដៅថ្នល់ទទឹង) បានសហការគ្នា ហើយធ្វើការឃាត់ខ្លួន ជនសង្ស័យបានភ្លាមៗ នៅកន្លែងកកើតហេតុ ។

តាមចម្លើយសារភាព របស់ជនសង្ស័យ បានសារភាពថា ខ្លួនបានធ្វើសកម្មភាពកាច់កម៉ូតូ ជនរងគ្រោះពិតប្រាកដមែន។
ចំពោះករណីនេះ កម្លាំងជំនាញកំពុងបន្តចាត់ការតាមនីតិវិធី៕

មតិយោបល់