កណ្តាលៈ លោកអធិការស្រុកអង្គស្នួល បានប្រាប់ Post News ថា នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ មានករណីកម្មករដួលសន្លប់តៗគ្នាចំនួន៦៨នាក់ (ស្រី៦៨នាក់)ក្នុងចំណោមកម្មករសរុបចំនួន ៤២០០នាក់ (ស្រី៤០៣០នាក់) នៅរោងចក្រQMI ភូមិត្រយឹង ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។
សមត្ថកិច្ចបានបញ្ជាក់ណពីមូលហេតុ បណ្តាលមកពីកម្មការិនីម្នាក់ឈ្មោះ ទឿន ស្វិត ភេទស្រី អត្ថលេខ២៥១៨៣ បានចូលមកជូតម៉ាស៊ីនវ៉ៃឡេវអាវរបស់ខ្លួន ពេលនោះគាត់មានការធ្វេសប្រហែសខ្វះការប្រុងប្រយ័ត្នក៏បានមុតចង្អុលដៃខាងឆ្វេង ហើយមានកម្មករនៅជិតគ្នាឃើញ មានការភិតភ័យស្លុតចិត្ត ក៏ដួលសន្លប់តៗគ្នាតែម្តង។
បច្ចុប្បន្ន កម្មករបានចូលធ្វើការជាធម្មតាវិញ លើកលែងតែ៦៨នាក់ដែលបានសន្លប់ នៅសម្រាកព្យាបាលនៅឡើយតែមិនធ្ងន់ធ្ងរនោះទេ៕
មតិយោបល់